នៅថ្ងៃមួយ ខ្ញុំបានទៅ កន្លែងកប់ខ្មោច របស់ប្រជាជន ប្រទេស ហ្វិលិពិន ។ នៅពេលដែលខ្ញុំបានឃើញនៅស្ថាន ភាពពិត ក្នុងការទុក សាកសព របស់ ប្រជាជន ហ្វិលិពិន គឺខ្ញុំមានភាពភ្ញាក់ផ្អើល ដោយ សារឃើញ មានលក្ខណៈ មើលទៅ ដូច ជាទីក្រុង ដែលមាន ផ្ទះល្វាញ យ៉ាងប្រណិត គួរ អោយ ចង់យក តំរាប់តាម ។ ព្រោះកន្លែង ទុក ខ្មោច បានក្លាយ ជា តំបន់ កំសាន្ត ដែលអាច រកលុយ បានយ៉ាងច្រើន ជួនប្រជាជនដែលនៅក្បែៗនោះ ។ នេះជាបទពិសោធ៏ របស់ខ្ញុំនៅបរទេស ដែលខ្ញុំមិនដែលបានឃើញ នៅកម្ពុជា ។ ព្រោះនៅកម្ពុជា មើលទៅដូចជា ចំនាយ លុយ ច្រើន ហើយ មើលទៅគ្មាន សោភ័ន ភាព គួរអោយ ចង់ទស្សនា ឥបន្ទិច ហើយ ថែមទាំងមិន ចង់ឃើញទៀត កុំថាឡើយថតរូប ។ នៅពេលនេះធ្វើអោយ ខ្ញុំចង់ខ្លាយ ជាអ្នកទេសចរណ៍ ដែល ដើរកំសាន្ត ដូចពួក បរទេស ដែរ ។ ហើយ ក៏បានធ្វើអោយ ខ្ញុំដឹងថា ទេសចរណ៍ពិតជា ជួយ អោយយើងរីកចំនើននៅគំនិត និង ចំនេះដឹង ដែលមិន មានបង្រៀននៅសាលា។
